ពិធី​ដាក់​ដំណើរ​ការ​ ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យម​សិក្សា​ទុតិយភូមិ​ទី​២ (USESDP-II) និង​ពិធី​បិទ គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដំណាក់​កាល​ទី​៣ (ESDP3)


ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​រៀប​ចំ​ពិធី​ដាក់​ដំណើរ​ការ​ “​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យម​សិក្សា​ទុតិយភូមិ​ទី​២ (USESDP-II)” និង​ពិធី​បិទ “គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដំណាក់​កាល​ទី​៣ (ESDP3)” ដើម្បី​បង្ហាញ​ពី​វត្ថុ​បំណង​នៃ​ការ​ដាក់​ដំណើរ​ការ​​​គម្រោង​ USESDP-II ​ព្រមទាំង​បង្ហាញ​ពី​សមិទ្ធផល និង​បទ​ពិសោធន៍​នៃ​គម្រោង​ESDP3។

លទ្ធផល​រំពឹង​ទុក​នៃ​គម្រោង ​USESDP-II មាន​ចំនួន​បី​ចំណុច​គឺ៖
១. លើក​កម្ពស់​គុណភាព​គ្រូ​បង្រៀន​នៅ​មធ្យម​សិក្សា​ទុតិយភូមិ
២. លើក​កម្ពស់​គុណភាព និង​ការ​ឆ្លើយ​តប​ទីផ្សារ​ការងារ​នៃ​ការ​អប់រំ​មធ្យម​សិក្សា​ទុតិយភូមិ
៣. ពង្រឹង​សមត្ថភាព​ស្ថាប័ន​សម្រាប់​ការ​ធ្វើ​ផែនការ ការ​គ្រប់គ្រង និង​ការ​ផ្ដល់​សេវា​អប់រំ

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ។ សូម​ជម្រាប​ថា គម្រោង​អភិវឌ្ឍន៍ USESDP-II ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​រយៈ​ពេល​៦​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៨-២០២៤ ដោយ​ប្រើប្រាស់​ថវិកា​សរុប ៥៣,៥០លាន​ដុល្លារ​សហរដ្ឋអាមេរិក៕