ចៅអធិការវត្តចេតិយ ប្រគល់ព្រះបដិមាឲ្យទៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ


ព្រះបដិមាចំនួន២បំណែក ត្រូវបានព្រះចៅអធិការវត្តចេតិយ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបូរ ក្រុងសៀមរាប ធ្វើការប្រគល់ជូនដល់អាជ្ញាធរអប្សរា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
បដិមានេះ នៅមិនទាន់មានការបញ្ជាក់ទេថា បានសាងសង់នៅក្នុងសម័យណានោះ ដោយមានកម្ពស់ប្រមាណជាជិត១ម៉ែត្រ៕