គណៈកម្មការរៀបចំការ​បោះឆ្នោត​រាជធានីភ្នំពេញ​បាន​រៀបចំ​កម្មវិធី​សន្និបាត បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩


នារសៀល​ថ្ងៃ​ពុធ ០២រោច ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩នេះ គណៈកម្មការរៀបចំការ​បោះឆ្នោត​រាជធានីភ្នំពេញ​បាន​រៀបចំ​កម្មវិធី​សន្និបាត បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ និង​ការពិនិត្យបញ្ចី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​២០១៩ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។