ក្រុមសមាជិកាព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកាព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម សមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍លទ្ធផលការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។