ការងារស្តារប្រឡាយមេនាងលក្ខ័ និងសាងសង់សំណង់សិល្បការ


ការងារស្តារប្រឡាយមេនាងលក្ខ័ និងសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ការស្តារប្រឡាយមេនាងលក្ខ័ ដើម្បីតភ្ជាប់ចរន្តទឹកពីស្ទឹងបវេល ហូរចូលតាមប្រឡាយមេ ដែលគ្រោងស្តារមកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំក្តុលតាហែន នៅដើមរដូវ ចុងរដូវវស្សានិងបន្តទៅរដូវប្រាំង លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ឃុំក្តុលតាហែន របស់ស្រុកបវេល មានចំនួន១.១៦៤គ្រួសារ ក្នុងនោះមានដំណាំស្រូវវស្សា ៨៥៥ហិកតា និងស្រូវរដូវប្រាំង ៥២៣ហិកតា និងដំណាំរួមផ្សំ ១០ហិកតា ចំណែកភ្លឺប្រឡាយមេ ជាផ្លូវសម្រាប់ធ្វើដំណើរទំនាក់ទំនងក្នុងមូលដ្ឋានទៅទីប្រជុំជន និងទីរួមខេត្ត-ក្រុង បានល្អប្រសើរ។ ក្នុងទំហំការងាររួមមាន ៖
-ស្តារប្រឡាយមេនាងលក្ខ័ ប្រវែង ៧.៥០០ម៉ែត្រ។
-សាងសង់សំណង់លូដោះទឹកលើប្រឡាយមេចំនួន ១១កន្លែង។
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ០២) ចំនួន ០៤កន្លែង។
-សាងសង់សំណង់លូជ្រុងលើប្រឡាយមេ ចំនួន ០១កន្លែង។
-សាងសង់សំណង់លូយក ទឹកលើប្រឡាយមេ ចំនួន ០៦កន្លែង។