ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនគ្រួសារសព និងអ្នករបួសក្នុងឧបទ្ទវហេតុរលំអគារ នៅខេត្តព្រះសីហនុ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះត្រួតពិនិត្យ សួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនគ្រួសារសព និងអ្នករងរបួស ក្នុងឧបទ្ទវហេតុរលំអគារកំពុងសាងសង់ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។