វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់តំបន់ស្ដីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្ដី និងកុមារ


នៅថ្ងៃច័ន្ទ ៧រោច-ពុធ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក.ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យទប់ស្កាត់ការរំលោភសេពសន្ថវ: ក្នុងនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់តំបន់ស្ដីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្ដី និងកុមារ (នៅខេត្តមណ្ឌលគិរី)ដែលមានខេត្តចំនួន៧ចូលរួមមាន ខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តតាកែវ។ក្នុងគោលបំណង÷ផ្ដល់ចំណេះដឹងនិងបទពិសោធន៍មួយចំនួនដល់មន្រ្តីខេត្ត ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា។