ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់អាវុធ រក្សាសណ្តាប់ធ្នាប់ កងរាជអាវុធហត្ថខេត្តកោះកុង


ថ្ងៃអង្គារ ៨ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថ្ងៃនេះ ជាថ្ងៃសីល June 25, 2019 នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់អាវុធ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ នាយ នាយរង ចូលរួម ១១០ នាក់ ក្នុងនោះស្រ្តី ០៦នាក់។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តកោះកុង បានទទួលខុសត្រូវ រៀបចំវគ្គបំប៉នជំនាញអាវុធហត្ថ បានដំណើរការ ដោយផ្តោតទៅលើការ លើកកម្ពស់សមត្ថភាព ស្ទាត់ជំនាញគ្រប់មុខជំនាញ កាន់តែសុក្រឹត និងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ បញ្ជា គ្រប់គ្រងកម្លាំង គ្រប់គ្រងគ្រឿងបំពាក់គ្រប់ប្រភេទ ក្នុងអង្គភាពអោយបានល្អ យល់ដឹងកាន់តែច្បាស់ប្រើប្រាស់អាវុធ រក្សាសណ្តាប់ធ្នាប់នៅពេលមានបទបញ្ជា និងធ្វើអោយនាយទាហាន នៃកងរាជអាវុធហត្ថគ្រប់រូបមានភាពច្នៃប្រឌិត មានការទទួលខុសត្រូវខ្ពស់ និងអនុវត្តតួនាទី ភារកិច្ច៕