ឯកឧត្តម សុខ ឥសាន បានអះអាងថា គ្មានការចរចាអ្វីដូចជាការចង់បានរបស់ទណ្ឌិតសម រង្ស៊ីនោះទេ


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គ្មានការចរចាអ្វីដូចជាការចង់បានរបស់ទណ្ឌិតសម រង្ស៊ីនោះទេ ហើយបើចូល មកដល់ស្រុកភ្លាម មានតែអនុវត្តច្បាប់ប៉ុណ្ណោះ គឺចាប់ដាក់គុក ដោយមិនឲ្យសកម្មជនឃើញមុខនោះទេ។

លើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះបន្ទាប់ពីលោក សម រង្ស៊ី បានដឹកនាំគណៈប្រតិភូទៅជួបសមាជិកសភារបស់សហភាពអឺរ៉ុប ហើយថានឹងចូលស្រុកវិញ ដោយមានសមាជិក សភាអឺរ៉ុបអមដំណើរមកកម្ពុជាទៀតផងដែរ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣០ មិថុនា តាមប្រព័ន្ធតេឡេក្រាមថា ទណ្ឌិត សម រង្ស៊ី ចង់ចូលទៅរកការចរចាជាមួយអ្នក កាន់អំណាចនោះ  កុំអាលនិយាយបោកគេហើយ។ លោកថា  ពីការចរចាត្រូវនិយាយថា ចូលទៅហេីយអនុវត្តច្បាប់ ជាមុនសិន គឺចូលគុក។

ឯកឧត្តមបញ្ជាក់ថា «ការបិទផ្លូវចរចា គឺទណ្ឌិតរត់ចោលស្រុកទេជាអ្នកបំផ្លាញវប្បធម៌សន្ទនា ហេីយចុងក្រោយបង្អស់ទណ្ឌិតនេះ បានិយាយជាសាធារណៈថា អត់ចរចាជាមួយហ៊ុន  សែនទេ ទុកឲ្យហ៊ុន សែន ចរចាជាមួយអន្តរជាតិចុះ  ។ ឥឡូវដល់ទាល់ច្រកស្រាប់តែងាកមកចង់រកការចរចាដែលខ្លួនឯងបំផ្លាញចោលទៅហេីយនោះវិញ»។

អ្នកនាំពាក្យដដែលបានបន្តថា ការចង់ចរចា តែដោយដាក់ស ម្ពាធចង់ចាប់បង្ខំឲ្យមានការចរចានោះគឺជាក្បួនចាស់ដែលគេបានប្រេីតាំងពីទសវរត្សរ៍ឆ្នាំ៧០មកម៉្លេះ ហួសសម័យ ហេីយកុំចង់សាកនៅខ្ចីនយោបាយណាស់     

ជាមួយគ្នានោះ ឯកឧត្តមសុខ ឥសានមក៏បានលើកឡើងទៀតថា ចង់រកកម្លាំងពីក្នុងស្រុកផង និងពីក្រៅស្រុកផងដេីម្បីយកឈ្នះបក្សកាន់អំណាចនោះ មិនអាចទៅរួចទេព្រោះនៅក្នុងស្រុកជារបស់បក្សកាន់អំណាចអស់ទៅហេីយនោះ ។ ឯអ្នកនៅក្រៅស្រុកម្នាក់ៗទឹកនោមផ្អែម ថ្លេីម យោងតែខ្លួនមិនរួចផងទៅរកច្បាំងអី បានតែស្រែក ពីក្រៅមកទេ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា «បេីមានអ្នកចង់ទៅទទួលទណ្ឌិតរត់ចោលស្រុកនៅពេលចូលស្រុកនោះ មិនអាចបានជួបមុខ ទណ្ឌិតនោះទេ  បានត្រឹមនៅខាងក្រៅព្រលានយន្តហោះប៉ុណ្ណោះ ។ នៅពេលយន្តហោះចុះភ្លាមសមត្ថកិច្ចនឹងទៅ យកទណ្ឌិតពីក្នុងយន្តហោះមុនគេ ហេីយ ជម្លៀសចេញតាមផ្លូវណាមួយដែលសមត្ថកិច្ចយល់ឃេីញថា ងាយស្រួល យកចេញដោយគ្មានអ្នកណាដឹងសោះឡេីយ »៕