មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការងារជួសជុល ថែទាំប្រចាំទំនប់តាមះ


ថៃ្ងចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី១ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការងារជួសជុល ថែទាំប្រចាំទំនប់តាមះ មានទីតាំងស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ប្រឡាយមេនេះមានប្រវែង ១០គម, សំណង់ទ្វារទឹកចំនួន ០៦កន្លែង សំណង់ឆ្លងកាត់ចំនួន ០២កន្លែង, សំណង់បញ្ចេញទឹកស្រោចស្រពចំនួន ០៨កន្លែង និងលូទឹកចំនួន ១០កន្លែង។ មានលទ្ធភាពស្រោចស្រូវវស្សាចំនួន ១០៩០ហិកតា។