កិច្ចប្រជុំ កែលម្អសោភ័ណភាពក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើក៨ ជុំទី២ ឆ្នាំ២០១៩


រសៀល ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ នៅសាលប្រជុំប្រាសាទព្រះវិហារ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំកែលម្អសោភ័ណភាពក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើក៨ ជុំទី២ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធាន មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរ ដ.ន.ស.ស ខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរទេសចរណ៍ខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត នាយកទីចាត់ការអន្តរវិស័យ ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការផែនការនិងវិនិយោគ អភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ និងតំណាងក្រុមហ៊ុន ហ្គាអ៊ា សរុបចំនួន ២៤នាក់ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖
– ស្នើលោកអភិបាលក្រុងកំពត រៀបចំដាក់គំរបលូថ្មីនៅក្នុងក្រុងទាំងអស់។
– ស្នើឲ្យអភិបាលក្រុងកំពត ធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរូមសំអាតអនាម័យនៅខាងមុខផ្ទះ និងតាមដងផ្លូវ តាមរយះ ឧគ្ឃោសនស័ព្ទ និងស្ទីកឃឺ ឲ្យបានយ៉ាងតិច មួយសប្តាហ៍ ពីរដង។
-ស្នើលោកនាយកខណ្ឌព្រៃឈើ សហការជាមួយអភិបាលក្រុងកំពត សិក្សាពីទីតាំង និងប្រភេទដើមឈើ ដាក់តាមដងផ្លូវក្នុងក្រុងកំពត (ផ្លូវមួយ ដើមឈើមួយប្រភេទ)។
-ស្នើនាយកទីចាត់ការផែនការនិងវិនិយោគខេត្ត សិក្សាផ្លូវចាក់បេតុងមួយខ្សែនៅខាងត្បូងផ្សារសាមគ្គីកំពត ឲ្យបានឆាប់។
-គ្រោងរៀបចំចិញ្ចើមផ្លូវ ទូទាំងក្រុងកំពតឲ្យបានស្អាត និងមិនឲ្យមានសភាពទាបខ្ពស់ឡើយ។