សម្ដេច ទៀ បាញ់៖ កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយបណ្តាប្រទេសជាមិត្ត គឺជាកត្តាយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាពតំបន់ និងពិភពលោក


ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ក្នុងគ្រាដែលប្រទេសជាតិ មានសុខសន្តិភាព កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយបណ្តាប្រទេសជាមិត្ត គឺជាកត្តាយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោក”៕