វិទ្យាស្ថានជាតិអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច


ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច នាព្រឹកថ្ងៃច័ន្ទ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីក្រសួង ។

ឯកឧត្តម ចាប សុថារិទ្ធ បានមានប្រសាសន៍ថា វិស័យអធិការកិច្ច ជាវិស័យមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។ ចំណែកឯការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការ ដើម្បីចូលរួមបំពេញបំបន្ថែមសំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល ។ ដោយពិនិត្យឃើញអំពី សារៈសំខាន់ទាំងនេះហើយ ទើបថ្នាក់ដឹកនាំក្រសួង សម្រេចឲ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច។