កិច្ចប្រជុំជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីពិនិត្យការងារសំខាន់ៗ មួយចំនួន


នៅព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីពិនិត្យការងារសំខាន់ៗ លើការងារ រៀបចំស្តង់ដារអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ កម្រិតស្រាល មធ្យម និងធ្ងន់ ព្រមទាំងការងាររៀបចំសន្និបាទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៦។

ដោយមានការអញ្ជើញចូលរូមពី លោកជំទាវ ប្រធានគណ:កម្មាធិការសាខា នាយកប្រតិបត្តិសាខា និងមន្ត្រីប្រតិបត្តិសាខា សរុប១០នាក់។