សកម្មភាពក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួសជុលថែទាំប្រចាំទំនប់ចារ


ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួសជុលថែទាំប្រចាំទំនប់ចារមាន ទីតាំងស្ថិតនៅ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ទំនប់មានប្រវែង ២៨៤៦ម៉ែត្រ និងប្រឡាយមេប្រវែង ៣២៨៣ម៉ែត្រ និងសំណង់ចំនួន ១២កន្លែង មានលទ្ធភាពស្រោចស្រព ស្រូវវស្សាចំនួន ១៣៤០ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា។