ការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រពន្ធរំដោះទឹកក្នុងក្រុងកែប បាននឹងចាប់ផ្តើមដំណើរការ


នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្មាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប អនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន Shanghai Constuctoin Group Co.Ltd ដើម្បីពិភាក្សា ក្នុងការសិក្សាគម្រោងសាងសង់ប្រពន្ធរំដោះទឹកកខ្វក់ នៅខេត្តកែប ។ ក្នុងកិច្ចជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមលោក ព្រុំ គន្ធិ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជំនាញពាក់ពន្ធមួយចំនួន។

ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែប ជាខេត្តទេសចរណ៍ បែបធម្មជាតិហើយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនបានស្គាល់កែបតាមរយៈសោភណភាពឆ្នេរសមុទ្រ សោភណភាពតាមដងផ្លូវអមដោយផ្កាចម្រុះព័ណ៌ ជាពិសេសគ្រឿងសមុទ្រមានរសជាតិឆ្ងាញ់ គឺក្តាមសេះកែប ។

កត្តាទាំងនេះហើយ ដែលធ្វើអោយថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារ អានាម័យ បរិស្ថាន សោភណភាពតាមទីប្រជុំជននានា ជាពិសេសគឺកាកសំណល់រឹង រាវ និងសំរាមផ្សេងៗ ដែលតែរៀបចំទុកដាក់អោយបានល្អបំផុត ។

តំណាងក្រុមហ៊ុន Shanghai Constuctoin Group Co.Ltd បាន បង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន ពីជំហាននៃការសិក្សានេះ និងស្នើរសុំកិច្ចសម្របសម្រួលក្នុងការប្រមូលទិន្នន័យពីមន្ទីរអង្គភាពដែលពាក់ពន្ធ ក្នុងខេត្ត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការរៀបចំផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រពន្ធរំដោះទឹកក្នុងក្រុងកែបឲ្យបានលឿនបំផុត ។