ពិធីប្រកាសស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ​


នារសៀលថ្ងៃពុធ​ ២​ កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០១៩​ នៅសាលាខេត្តកណ្តាលមានរៀបចំពិធីប្រកាសស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ​ ស្រុកស្អាង​ ស្រុកកណ្តាលស្ទឹង​ និងការផ្ទេររដ្ឋបាលឃុំស្វាយរលំ​ ឃុំកោះអន្លង់ចិន​ ឃុំសិត្បូ​ ឃុំរការខ្ពស់​ នៃស្រុកស្អាងទៅជាសង្កាត់​ មកអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅ​ ក្រោមអធិបតីភាព​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។

សមាសភាពអញ្ជើញចូលរួម​ មាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សានិងគណអភិបាលក្រុងតាខ្មៅ​,​ ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុកស្អាង​​​,​ អភិបាលស្រុកកណ្តាលស្ទឹង​​​​​,​ មេបញ្ជាការកងកម្លាំងទាំង៣ នៃរដ្ឋបាលក្រុងតាខ្មៅ​,​ មេបញ្ជាការកងកម្លាំងទាំង៣ នៃរដ្ឋបាលស្រុកស្អាង​​,​ ក្រុមប្រឹក្សាសង្កាត់ទាំង៦ នៃរដ្ឋបាលក្រុងតាខ្មៅ​​,​ ក្រុមប្រឹក្សាឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង​​,ស្មៀនសង្កាត់ទាំង៦ នៃរដ្ឋបាលក្រុងតាខ្មៅ​​,​ ស្មៀនឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង​​​,​ នាយប៉ុសិ៍្តនគរបាលសង្កាត់ទាំង៦ ​នៃរដ្ឋបាលក្រុងតាខ្មៅ,​ នាយប៉ុសិ៍្តនគរបាលឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង,​ មេភូមិទាំង៣៨ នៃរដ្ឋបាលក្រុងតាខ្មៅ​​​,​ មេភូមិទាំង១៤១ នៃរដ្ឋបាលស្រុកស្អាង​ និងមន្ត្រីពាក់ព័នសរុបចំនួន៥២៩​ នាក់។