នារសៀលថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាលមានរៀបចំពិធីប្រកាសស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកណ្តាលស្ទឹង និងការផ្ទេររដ្ឋបាលឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ នៃស្រុកស្អាងទៅជាសង្កាត់ មកអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួម មាន៖ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សានិងគណអភិបាលក្រុងតាខ្មៅ, ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុកស្អាង, អភិបាលស្រុកកណ្តាលស្ទឹង, មេបញ្ជាការកងកម្លាំងទាំង៣ នៃរដ្ឋបាលក្រុងតាខ្មៅ, មេបញ្ជាការកងកម្លាំងទាំង៣ នៃរដ្ឋបាលស្រុកស្អាង, ក្រុមប្រឹក្សាសង្កាត់ទាំង៦ នៃរដ្ឋបាលក្រុងតាខ្មៅ, ក្រុមប្រឹក្សាឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង,ស្មៀនសង្កាត់ទាំង៦ នៃរដ្ឋបាលក្រុងតាខ្មៅ, ស្មៀនឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង, នាយប៉ុសិ៍្តនគរបាលសង្កាត់ទាំង៦ នៃរដ្ឋបាលក្រុងតាខ្មៅ, នាយប៉ុសិ៍្តនគរបាលឃុំទាំង១៦ នៃរដ្ឋបាលស្រុកស្អាង, មេភូមិទាំង៣៨ នៃរដ្ឋបាលក្រុងតាខ្មៅ, មេភូមិទាំង១៤១ នៃរដ្ឋបាលស្រុកស្អាង និងមន្ត្រីពាក់ព័នសរុបចំនួន៥២៩ នាក់។