វេទិកាសាធារណៈស្ដីពីភូមិ សង្កាត់មានសុវត្ថិភាព នៅសាលាសង្កាត់ផ្សារដេប៉ូទី១


នៅវេលាម៉ោង១៦ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាសង្កាត់ផ្សារដេប៉ូទី១ បានធ្វើវេទិកាសាធារណ: ស្ដីពីភូមិ សង្កាត់មានសុវត្ថិភាពនៅភូមិ៨ ក្រោមអធិបតីភាពលោកជា វណ្ណូ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក ក្រុមការងារថ្នាក់ខណ្ឌចុះជួយសង្កាត់ផ្សារដេប៉ូទី១ លោកអ៉ឹង គង់ ចៅសង្កាត់រងទី១ លោកម៉ៅ ប៊ុនរី ចៅសង្កាត់រងទី២ លោកសេង គីម នារងនគរបាលប៉ុស្ដិ លោក លោកស្រីមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ យុវជន និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន៥៣នាក់ស្រី១៩នាក់។