លោកជំទាវ នាវ ច័ន្ទថាណា បានទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានការិយាល័យជញ្ជីងទូទាត់នៃនាយកដ្ឋានស្ថិតិ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)


នាព្រឹកថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Austin អនុប្រធានការិយាល័យជញ្ជីងទូទាត់នៃនាយកដ្ឋានស្ថិតិ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមលើការចងក្រងស្ថិតិវិស័យក្រៅប្រទេសរបស់ធនាគារជាតិនៃកម្ពុជា ក្រោមបេសកកម្មជំនួយបច្ចេកទេសរបស់គម្រោងកែលម្អស្ថិតិវិស័យក្រៅប្រទេស និងអនុវត្តគម្រោងនេះដោយការិយាល័យអភិវឌ្ឍន៍សមត្ថភាពប្រចាំនៅប្រទេសថៃ (CDOT) ក្រោមជំនួយហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលជប៉ុន។