នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមអភិបាលបានដឹកនាំប្រជុំគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារមួយចំនួនដូចខាងក្រោម៖
១-គម្រោងជួសជុលផ្លូវចាក់អ៊ុតកៅស៊ូACបន្ទាន់ លើផ្លូវចំនួន ៥៧ខ្សែ ក្នុងខណ្ឌចំនួន ៩ ដែលតម្រូវឱ្យរួចមុនចូលឆ្នាំប្រពៃណីខ្មែរ។
២-គម្រោងកែលម្អចំណុចប្រសព្វរង្វង់មូលចោមចៅ និងពង្រីកផ្លូវមុខតំបន់ព្រលានយន្តហោះ។
៣-គម្រោងផ្លូវ លើផ្លូវដែកពីគីឡូម៉ែត្រលេខ៦ឫស្សីកែវ រហូតដល់ផ្លូវR៦បឹងកក់ ដែលត្រូវពន្លឿនការងារជាមួយក្រសួងសាធារណការ។
៤-ការរៀបចំស្តារអាងស្តុកទឹកទួលគោក១ ដែលត្រូវចាប់ផ្តើម និងត្រូវមានការចូលរួមរបស់ប្រជាជន។
អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រជុំគណៈដើម្បីត្រួតពិនិត្យការងារមួយចំនួន
