សកម្មភាពក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួសជុលថែទាំប្រចាំប្រឡាយទួលស្គារ


ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួសជុលថែទាំប្រចាំប្រឡាយទួលស្គារ ស្ថិតក្នុងសង្កាត់តាកោរ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ទំហំការងាររួមមាន ប្រឡាយប្រវែង ៥២៥០ម៉ែត្រ, សំណង់ទ្វារទឹកចំនួន ០៣កន្លែង, សំណង់ឆ្លងកាត់ចំនួន ០៣កន្លែង និងលូដោះទឹកចំនួន ១៣កន្លែង ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីសរុបចំនួន ៣៥០០ហិកតា ក្នុងនោះស្រូវប្រាំងចំនួន ២៧០០ហិកតា។