ឯកឧត្តម​អភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ លោកស្រី ប្រធានមន្ទីរវប្បធម៌ខេត្ត ដែលកំពុងសម្រាកព្យាបាលនៅ ឯគេហដ្ឋាន


នៅរសៀលថ្ងៃពុធ ៩ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញសួរ សុខទុក្ខ លោកស្រី ព្រុំ សុគន្ធា ប្រធានមន្ទីរវប្បធម៍ និងវិចិត្រ សិល្បះខេត្តតាកែវ ដែលបានកំពុងសម្រាកព្យាបាលជំងឺ នៅឯគេហដ្ឋាន ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការជម្រុញលើកទឹកចិត្តដល់ លោកស្រីប្រធានមន្ទីរវប្បធម៌ ត្រូវខិតខំហូបថ្នាំទៅតាមវិជ្ជបញ្ញារបស់លោកគ្រូពេទ្យ និងខិតខំ ថែរក្សាសុខភាពបន្ថែមទៀត ដើម្បីឆាប់បានជាសះស្បើយចូល បម្រើការ ងារវិញជាធម្មតា៕