ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃលើ


ថៃ្ងព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃលើ ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ប្រព័ន្ធប្រឡាយមេនេះមាន ប្រវែងចំនួន ៣៨២៥ម៉ែត្រ និងប្រឡាយរងចំនួន ០៨ខ្សែ ប្រវែងចំនួន ១៦៩២២ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពលេីផ្ទៃដីវស្សាចំនួន ៥៩០ហិកតា និងប្រាំង ៥០០ហិកតា ។