រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ បានចុះចែកសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ


នៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ដឹកនាំដោយលោកស្រី ពៅ សាម៉ោច ជាចៅសង្កាត់ បានដឹកនាំចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ មន្រ្តីសង្កាត់ និងយុវជន សហការជាមួយរដ្ឋបាលប៉ុស្តិ៍នគរបាលសង្កាត់ ចុះចែកសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រសង្កាត់ ជូនម្ចាស់យានយន្ត អាជីវករ អ្នកលក់ដូរ តាមចិញ្ចើមផ្លូវ។

ក្នុងនោះបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្ត អាជីវករ ទាំងអស់ បានគាំទ្រ នឹងសហការយ៉ាងខ្លាំងជាមួយអាជ្ញាធរមូលដ្ឋាន នឹងបានផ្តិតមេដៃគាំទ្រទៀតផង។