អភិបាលខណ្ឌសែនសុខ បានដាក់គ្រឿងចក្រចុះកាយប្រឡាយស្តារប្រព័ន្ធប្រឡាយមេនៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស(NTTI)


ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ូវ មានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដាក់គ្រឿងចក្រចុះកាយប្រឡាយស្តារប្រព័ន្ធប្រឡាយមេនៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស(NTTI)ជួយរំដោះទឹកចេញពីក្នុងភូមិដែលកន្លងមកស្ទះមានការលិចលង់នៅពេលមានម្តងៗ នៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីនាំទឹកពីតំបន់នោះទៅស្ថានីយ៍បូមទឹកបុរី១០០ខ្នង។