អភិបាលខណ្ឌចំការមន នាំអំណោយកាកបាទក្រហម ទៅចែកជូនពលរដ្ឋក្រីក្រ ចាស់ជរា និងពិការ ៣០គ្រួសារ នៅសង្កាត់ទន្លេបាសាក់


(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំកាមន ទៅចែកជូនបងប្អូនជនចាស់ជរាពិការ ក្រីក្រលំបាក ចំនួន៣០គ្រួសា នៅសង្កាត់ទន្លេបាសាក់។

នៅក្នុងឱកាសនោះដែរលោក ថេង សុថុល បានថ្លែងថា ក្នុងនាមកាកបាទក្រហមរាជធានី និងអនុសាខាកាកបាទខណ្ឌចំការមន ដោយទទួលបាននូវព័ត៌ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ លើសពីនេះ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ។