ក្រុមការងារសំណង់​រដ្ឋបាលខណ្ឌជ្រោយចង្វារ​ បានបន្តចុះត្រួតពិនិត្យ​ អគារស្នាក់នៅរួមមួយកន្លែង​មានទីតាំងស្ថិតនៅ​ភូមិ១​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ


នារសៀលថ្ងៃព្រហស្បតិ៍ ១០កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារសំណង់​រដ្ឋបាលខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយ​ លោកស្រី​ ស្វាយ​ សុជាតិ​ នាយករងរដ្ឋបាលខណ្ឌ​ជ្រោយចង្វារ​ បានបន្តចុះត្រួតពិនិត្យ​ អគារស្នាក់នៅរួមមួយកន្លែង​មានទីតាំងស្ថិតនៅ​ភូមិ១​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ។

ក្នុងពេលក្រុមការងារចុះត្រួតពិនិត្យ​ ក្រុមការងារបានធ្វេីកំណត់ហតុ​ និងឱ្យផ្អាកការសាងសង់ជាបណ្តោះអាសន្នរង់ចាំយកលិខិតអនុញ្ញាតមកបង្ហាញអាជ្ញាធរមានសមត្ថកិច្ច ទេីបបានអនុញ្ញាតឱ្យសាងសង់បន្តទៀតបាន៕