សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រជាជនពិភពលោក និងពិធីរំឭកខួប២៥ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD)


នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រជាជនពិភពលោក និងពិធីរំឭកខួប២៥ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD), ខួប២៥ឆ្នាំនៃបេសកកម្មរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជននៅកម្ពុជា (UNFPA Cambodia) និងខួប៥០ឆ្នាំនៃកំណើតមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រារព្ធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)។