អភិបាលខេត្តកោះកុង អញ្ជើញសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានសំរាកព្យាបាលជំងឺ នៅគេហដ្ឋាន


ថ្ងៃសុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ July 12, 2019 លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងស្វាមី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញសួរសុខទុក្ខ ឯកឧត្ដម សួន សីហា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានសំរាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់ឯកឧត្ដម ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។