ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃនិងបូជាព្រះភ្លើងប្រគេនព្រះសព ព្រះគ្រូ គុយ ហង្ស អតីតព្រះចៅអធិការវត្ត មណ្ឌលវិបស្សនាកាលវនារាម (ផ្តៅជុំលិច)…


ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃនិងបូជាព្រះភ្លើងប្រគេនព្រះសព ព្រះគ្រូ គុយ ហង្ស អតីតព្រះចៅអធិការវត្ត មណ្ឌលវិបស្សនាកាលវនារាម (ផ្តៅជុំលិច) ស្ថិតនៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមព្រះរាជដំណើរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។