នារសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ប្រគេនព្រះសង្ឃចំនួន ១៥០វត្ត ក្នុងរាជធានីភ្នំពេញសម្រាប់ពិធីបុណ្យចូលវស្សា ដែលប្រព្រឹត្តទៅនៅវត្តនាគវ័ន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួង ស្រេង។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ ប្រគេនព្រះសង្ឃចំនួន ១៥០វត្ត
