រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ពិធី​វេរទៀន​វស្សា ប្រគេន​ទេយ្យវត្ថុ បច័្ចយ និង​គ្រឿង​បរិក្ខារ ប្រគេន​ព្រះសង្ឃ​ចំនួន ១៥០វត្ត


នា​រសៀល​ថ្ងៃ​សៅរ៍ ១២កើត ខែអាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩នេះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ពិធី​វេរទៀន​វស្សា ប្រគេន​ទេយ្យវត្ថុ បច័្ចយ និង​គ្រឿង​បរិក្ខារ ដែលជា​សទ្ធា​ជ្រះថ្លា​របស់​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ​នៃ​រដ្ឋបាល​រាជធានីភ្នំពេញ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រគេន​ព្រះសង្ឃ​ចំនួន ១៥០វត្ត ក្នុង​រាជធានីភ្នំពេញ​សម្រាប់​ពិធី​បុណ្យ​ចូល​វស្សា ដែល​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​នាគវ័ន្ត ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​លោកជំទាវ ជា សុីណា ឃួង ស្រេង​។