សម្តេចភក្តី សាយ ឈុំ, សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតី ពិធីបុណ្យទក្ខិណានុប្បទាន និងប្រទានភ្លើងបូជាសព លោក វីរ:សេនីយ៍ឯក ស៊ុំ សៀង អតីតនាយទាហ៊ាន ជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្


រសៀលថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និង ប្រទានភ្លើងបូជាសព លោកវីរ:សេនីយ៍ឯក ស៊ុំ សៀង អតីតនាយទាហ៊ានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ … ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២ ទៀបភ្លឺ ក្នុងជន្មាយុ៩0ឆ្នាំ ដោយជរាពាធ ហើយត្រូវបានគ្រួសារសពរៀបចំតម្កល់ធ្វើបុណ្យទក្ខិនានុប្បទាន នៅគេហដ្ឋានសព ស្ថិតនៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម.និងប្រារព្ធពិធីបុណ្យបូជាសព នៅទីឈាបនដ្ឋានក្នុងបរិវេណវត្តទំនប់ ក្នុងភូមិ ឃុំខាងលើ …។
លោក វីរ:សេនីយ៍ឯក ស៊ុ សៀង ធ្លាប់បានចូលបំរើក្នុងក្រុមអ្នកតស៊ូខ្មែរឥស្សរៈ និងបានចូលរួមក្នុងចលនាតស៊ូ រំដោះប្រទេសជាតិមាតុភូមិជាច្រើនជំនាន់ ជាពិសេសពី របបប្រល័យពូជសាសន៍ប៉ុលពត … ហើយបានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ការពារ ស្តារ និងកសាងប្រទេសជាតិ កន្លងមកនេះ និងមានតួនាទីជានាយទាហ៊ានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទរហូតដល់វ័យចាស់ជរា និងចូលជានិវត្តជន …។
មរណភាពរបស់ លោកតា ស៊ុំ សៀង គឺជាការបាត់បង់ នូវឥស្សរជនមួយរូប របស់ប្រទេសជាតិ ដែលក្នុងមួយជីវិត របស់លោក បានធ្វើពលិកម្ម គ្រប់បែបយ៉ាង និងចូលរួមដោយផ្ទាល់ក្នុងចលនាតស៊ូ ស្នេហាជាតិ គ្រប់សម័យកាល …៕