រដ្ឋបាល​រាជធានីភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​សាងសង់​សំណង់ និង​ការ​ចាក់​ដី បូមខ្សាច់​បំពេញ​គ្មាន​លិខិត​អនុញ្ញាត ឬខុសពី​លិខិត​អនុញ្ញាត


នា​រសៀល​ថ្ងៃ​ចន្ទ ១៤កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកក្កដា ២០១៩នេះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​សាងសង់​សំណង់ និង​ការ​ចាក់​ដី បូមខ្សាច់​បំពេញ​គ្មាន​លិខិត​អនុញ្ញាត ឬខុសពី​លិខិត​អនុញ្ញាត ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ នៅរាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដើម្បី​ធានា​ឱ្យបាន​ទាំង​គុណភាព​សំណង់ ទាំង​សុខ​សុវត្ថិភាព​អ្នក​សាងសង់ និងត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ ហើយ​ចំពោះ​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​តែ​ស្នើសុំ​ច្បាប់​សាងសង់​តាម​មូលដ្ឋាន​របស់​ខ្លួន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​។