ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកម៉ាស៊ីនបូមទឹក ចំនួន ០២គ្រឿង ដើម្បីបូមទឹកសង្រ្គោះស្រូវវស្សាចំនួន ៦២០ហិកតា


ថៃ្ងអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកម៉ាស៊ីនបូមទឹក ៦៥សេស ចំនួន ០២គ្រឿង ដើម្បីបូមទឹកសង្រ្គោះស្រូវវស្សាចំនួន ៦២០ហិកតា ស្ថិតនៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលខ្វះទឹកដោយបូមពីព្រែករំលេចដាក់ក្នុងប្រឡាយមេរំលេចដើម្បីឲ្យកសិករបូមទឹកបន្តបញ្ចូលស្រែ។