ឯកឧត្ដម នុត ពុធដារ៉ា បានចុះជួបសំណេះសំណាល ទទួលយកសំណូមពរ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង


នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងធ្វើវេទិកាសាធារណៈ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយអោយបានទាន់ពេលវេលា។