ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានមន្ទីរ និងប្រធានការិយាល័យចំណុះមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ


នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានមន្ទីរ និងប្រធានការិយាល័យចំណុះមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដើម្បីបានជ្រាបពីវឌ្ឍនភាពការងារ ស្ថានភាពអំណោយផល បញ្ហាប្រឈម និងសំណូមពរ ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា ចំនួន៣០០,០០០រៀល លើកទឹចិត្តការខិតខំបំពេញការងារជូនស្ថាប័ន និងបងប្អូន។