មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភនូវឧបករណ៍ល្បាត (Drone) ចំនួន៥គ្រឿង និងគ្រឿងឧបភោគបរិភោគមួយចំនួនជាប្រចាំខែដល់មន្ត្រីឧទ្យានុរក្សចំនួន ៦៩នាក់ ដែលប្រចាំការនៅតាមស្នាក់ការទាំង ២១ទីតាំង ក្នុងតំបន់ការពារធម្មជាតិភូមិសាសស្រ្តខេត្តពោធិ៍សាត់។ គួររំលឹកផងដែរថា នាថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំពិភាក្សាការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសរុករានទន្រ្ទានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី តំណាងក្រសួងបរិស្ថាន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអាជ្ញាធរដែនដី សហគមន៍មូលដ្ឋាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកម្លាំងចុះពិនិត្យផ្ទាល់តាមទីតាំងដែលមានការកាប់រុករាន និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះជនណា ដែលបំពានដីរដ្ឋត្រូវអនុវត្តវិធានការច្បាប់ជាធរមាន ហើយដកហូតដីទាំងអស់នោះយកធ្វើជាសម្បត្តិរដ្ឋវិញ ដែលគ្រប់គ្រងដោយជំនាញបរិស្ថាន។