ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចូលរួមដាំកូនឈើ ដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្ដដា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើត្រពាំងធំ ស្ថិតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង


តាកែវ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកអភិបាលក្រុងស្រុក រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមអបអរសាទរពិធីរុក្ខទិវា ៩កក្កដា និងដាំកូនឈើជាច្រើនប្រភេទ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ ភូមិពង្រឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ៕