ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០១៩ នេះក្រុមការងារចុះជួយស្រុកសង្គមថ្មី បានរៀបចំពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ នៅវត្តប្រាសាទព្រះខ័ន ក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្ដម ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្គមថ្មី និងលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី រួមទាំងលោក លោកស្រី ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលស្រុកសង្គមថ្មី និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ប្រគេនព្រះសង្ឃចំនួន ០៨វត្ត ក្នុងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ សម្រាប់ពិធីបុណ្យចូលវស្សាកាលពីថ្ងៃម្សិលមិញកន្លងមកនេះ។ បន្ទាប់មកក្រុមការងារបានចូលរួមដាំដើមឈើក្នុងបរិវេណទីធ្លាវត្តផងដែរ។
ក្រុមការងារចុះជួយស្រុកសង្គមថ្មី បានរៀបចំពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ នៅវត្តប្រាសាទព្រះខ័ន
