ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ទី នរិន្ទការពារ មកពី៧ឃុំ ទូទាំងស្រុកភ្នំក្រវាញ ប្រមាណ១១០៦នាក់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងប្រជាការពារ មកពី៧ឃុំ ទូទាំងស្រុកភ្នំក្រវាញ សរុបប្រមាណ១១០៦នាក់ នៅបរិវេណសាលាស្រុក ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ទី នរិន្ទ បានចែកជូនសម្ភារដល់ដៃបងប្អូនកងកម្លាំងប្រជាការពារ សរុបប្រមាណ១១០៦នាក់ ក្នុងម្នាក់ៗទទួលបាន អាវប្រជាការពារ១ អាវរងារ១ ពិល១ និងថវិកា១ម៉ឺនរៀល។ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ទទួលបានផ្ទៃសូឡា ២១ផ្ទាំង, ឃុំទាំង៧ ទទួលបានផ្ទៃសូឡា ២១ផ្ទាំង, អធិការនគរបាលស្រុក ទទួលបានផ្ទៃសូឡា ៣ផ្ទាំង, មូលដ្ឋានអាវុធហត្ថស្រុក ទទួលបានផ្ទៃសូឡា ៣ផ្ទាំង និងមន្ទីរបក្សស្រុក ២ផ្ទាំង សរុប៥០ផ្ទាំង៕