ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) អញ្ជើញជាអធិបតីក្នុងអង្គប្រជុំ ត្រួតពិនិត្យការងារគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពង់ធំ (គ.គ.ម.ខ) ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងទាំងបី និងអង្គការជាដៃគូរ។ ឯកឧត្តម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ក៏បានកោតសសេីរ ចំពោះគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដែលក្តាប់ជាប់និងមានផែនការក្នុងការត្រៀម បង្ការ និងឆ្លេីយតប ពេលមានគ្រោះមហន្តរាយ។ ដេីម្បីត្រៀមបង្ការ និងឆ្លេីយតបបានទាន់ពេលវេលា ឯកឧត្តមបានជំរុញឱ្យថ្នាក់ខេត្តត្រូវធ្វេីផែនការត្រៀមអោយបានលំអិតជាក់ស្តែង រួមទាំងការបំរុងទីទួលសុវត្ថភាព មធ្យោបាយ សម្ភារៈ ការត្រៀមបំរុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងអង្គប្រជុំ ត្រួតពិនិត្យការងារគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពង់ធំ (គ.គ.ម.ខ)
