ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងច្នៃប្រឌិតខ្ពស់ក្នុងការជ្រើសរើសជំនាញសម្រាប់គោលដៅជីវិត


នៅរសៀលថ្ងៃទី​ ២០ កក្កដា​ ២០១៩ ឯកឧត្ដម​ សាយ​ សំអាល់​ ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ​ ឯកឧត្ដម​ ជាម​ ហុីម​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តព្រះសីហនុ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ ប្អូនៗ​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ​ សម័យ​ប្រឡង​ ១៩ សីហា ២០១៩ មកពីវិទ្យាល័យហ៊ុន សែន វាលរេញ នៅរសៀលថ្ងៃទី​ ២០ កក្កដា​ ២០១៩ ដោយមានចូលរួមពីសំណាក់ លោកគ្រួ អ្នកគ្រូចំនួន ៨៣នាក់ និងសិស្សានុសិស្សសរុបចំនួន ៦៤៥នាក់ ក្នុងនោះមានគណៈនាយកចំនួន១៦នាក់មកពី ៣ ស្រុកក្នុងខេត្តព្រះសីហនុ គឺស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា។ ពិធីនេះសំណេះសំណាលនេះធ្វេីឡេីងនៅអាហារដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបានប្រឡងជាប់និងទទួលបាននិន្ទេសល្អ តាមពាក្យស្លោក «អ្នកចេះទើបជាប់ និងអ្នកពូកែបានរង្វាន់» ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានប្រកាសផ្តល់ង្វាន់ចំពោះបេក្ខជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិន្ទេសA នឹងទទួលបានម៉ូតូ ១ គ្រឿង និងថវិការ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានលើកឡើងថាសិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រ ហើយប្រើឱកាសនេះដើម្បីច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញក្រោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រ ត្រូវខិតខំសិក្សាស្រាវជ្រាវដើម្បីប្រឡងឱ្យបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងឱកានេះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រើប្រាស់ឱកាសច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត មានការគិតគូរខ្ពស់ដើម្បីសម្រេចគោលដៅជីវិតដែលខ្លួនបានប្រាថ្នា។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសយកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះ នៅខេត្តព្រះសីហនុមានមណ្ឌលប្រឡងចំនួន៥ ក្នុងក្រុងព្រះសីហនុចំនួន៣ និងនៅស្រុកព្រៃនប់មានចំនួន 2មណ្ឌល។(ថ្នាក់វិទ្យាសាស្ត្រ២,ថ្នាក់សង្គម៣) ស្មើ 67 បន្ទប់និងមានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់…ក្នុងនោះបេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ ស្រី៨៩នាក់