ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សួន សីហា សមាជិកក្រុមប្រឹក្សា ខេត្តកោះកុង


ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សួន សីហា សមាជិកក្រុមប្រឹក្សា ខេត្តកោះកុង ដែលបានទទួលមរណភាព កាល ពី ថ្ងៃ ទី ២០ ខែកក្កដា ឆ្នាំ ២០១៩ ដោយរោគាពាធ។

មរណភាព របស់ ឯកឧត្ដម សួន សីហា គឺ ជាការបាត់បង់នូវ វិរភាពដ៏ល្អប្រពៃ ដែលកន្លងមក ឯកឧត្ដម តែងតែបានយកចិត្តទុកដាក់ និងលះបង់នូវកាយពល បញ្ញា ស្មារតី ក្នុងបុព្វហេតុសកម្មភាព មនុស្សធម៌ និង ការអភិវឌ្ឍ ខេត្តកោះកុង ។
សូមដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្ដម សួន សីហា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បាន ទៅកាន់សុខគតិភព កុំបី ឃ្លៀងឃ្លាតឡើយ ។