ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖
១-ពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត
២-ពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០១៩
៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា អាគារ E (ជាន់ទី២)។