ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន


សម្តេចឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។

កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ធ្វើឡើងនៅទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការជាតិ ប្រទេសទាំងពីរយ៉ាងច្រើនផងដែរ។

បន្ទាប់ពីពិភាក្សារួច សម្តេចឧបនាយករដ្ឋមន្រ្ដី និងលោក នីហ្សីដា យ៉ាសានណូរី នឹងអញ្ជើញបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលវាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO ៕