អបអរ​សាទរ​​យុវ​សិស្ស​ អន ឧសា ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ ពី​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​អន្តរជាតិ​អូឡាំព្យាដ


សូម​ជម្រាប​ថា ​គ្រូ​ដឹកនាំ​ចំនួន​២​រូប អ្នក​សង្កេតការណ៍​១រូប និង​បេក្ខជន​ជា​សិស្ស​ថ្នាក់​ទី​១២ ចំនួន​៦​រូប ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជូន​ចូលរួម​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​អន្តរជាតិ​អូឡាំព្យាដ លើក​ទី​៦០ នៅ​ប្រទេស អង់គ្លេស ដែល​មាន​បេក្ខជន​ចូលរួម​ ៦២១នាក់ ស្រី​៦៥​នាក់ មក​ពី​១១២​ប្រទេស ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ប្រទេស អង់គ្លេស។