ព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃការងារការពារច្រាំងទន្លេមេគង្គ នៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានប្រវែងសរុប ៣.៩៤០ម៉ែត្រ ដែលមានទីតាំង ដូចខាងក្រោម ៖
-ទីតាំងភូមិថ្មី ឃុំព្រែកដំបង ប្រវែង ១.១១០ម៉ែត្រ។
-ទីតាំងភូមិយាយហ៊ិន១ ឃុំឫស្សីជ្រោយ ប្រវែង ១.៦២០ម៉ែត្រ។
-ទីតាំងឃុំរការកោង១ ប្រវែង ១.២១០ម៉ែត្រ ។
ជាលទ្ធផលការងារខាងលេីនេះ សម្រេចបាន ១០០% ដោយប្រេីបាវខ្សាច់ Geotextile Bags រៀបតាមជេីងទេរផ្នែកខាងក្រោម ដេីម្បីការពារច្រាំងទន្លេកុំឲ្យបាក់បន្តទៀត ។
ឯកឧត្ដម ស៊ិន វុទ្ធី បានដឹកនាំក្រុមការងារ គណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យ វាយតម្លៃការងារការពារច្រាំងទន្លេមេគង្គ នៅស្រុកមុខកំពូល
