សប្តាហ៍ទី៣ខែកក្កដាត្រួតពិនិត្យយានយន្តបានចំនួន២៩០គ្រឿងនិងធ្វើតេស្តរកគ្រឿងញៀនបានចំនួន៦នាក់


កំពង់ឆ្នាំងៈយោងតាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈនៅសប្តាហ៍ទី៣ ក្នុងខែកក្កដាឆ្នាំ២០១៩ នេះក្រុមការងារចំរុះបានចុះអនុវត្តន៍គោលការណ៍ចំពោះយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស ផ្ទុកសំពីងសំពោង និងពិនិត្យមើលឯកសារពាក់ព័ន្ធនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យទទួលបានលទ្ធផលដូចខាងក្រោមៈ

-ត្រួតពិនិត្យយានយន្តបានចំនួន២៩០គ្រឿងមិនមានខុសលក្ខណៈបច្ចេកទេសនោះទេ។
-មន្រ្តីនគរបាលខេត្តបានធ្វើតេស្តរកគ្រឿងញៀនបាន៦នាក់ក្នុងនោះមិនមានផ្ទុកគ្រឿងញៀននោះទេ។

ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ម្ចាស់យានយន្តនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពអោយបានតាមច្បាប់បានកំណត់ដើម្បីជៀសវាងកុំអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍អនុវត្តន៍អោយបានតាមអនុសាសន៍របស់សម្តេចតេជោសែន(ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)៕